ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
អាជ្ញាធរថៃ ផ្អាកទូរទស្សន៍មួយមិនឲ្យដំណេីរការរយៈពេល ១៥ថ្ងៃ ខណៈការបោះឆ្នោតសកលជិតមកដល់...!
Wed,13 February 2019 (Time 12:17 PM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktvonline (ចំនួនអ្នកអាន: 236នាក់)

បាងកក ៖ អាជ្ញាធរនិយតករទូរគមនាគមន៍​នៃប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ បានសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការរបស់ប៉ុស្តិ៍​ទូរទស្សន៍​មួយ ដែលមានទំនាក់ទំនងជាមួយអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ​ក្រោម​ហេតុផលបញ្ហា​សន្តិសុខជាតិ ខណៈដែលការបោះ​ឆ្នោត​សាកលនឹងប្រព្រឹត្តនាខែក្រោយ។ នេះបើតាមការផ្សាយចេញដោយសារព័ត៌មាន Channel News Asia។

គណៈកម្មការត្រួតពិនិត្យសេវាទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាតិថៃ (NBTC) ​បាន​ឲ្យដឹងថា កម្មវិធីធំៗពីរបស់ប៉ុស្តិ៍ទូរទស្សន៍ Voice TV រួម​មាន ៖ Tonight Thailand និង Wake Up News បានចែកចាយព័ត៌មានដែលបង្កឲ្យ​សាធារណជនមានការភ័ន្តច្រឡំ និងខ្វែងគំនិតគ្នា ប៉ុន្តែមិនមានការបញ្ជាក់លម្អិតច្បាស់នោះឡើយ។ សម្អាងលើហេតុនេះ NBTC បានសម្រេចផ្អាកអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការរបស់ Voice TV ​រយៈពេល១៥ថ្ងៃ ដើម្បីឲ្យ​ប៉ុស្តិ៍ទូរទស្សន៍នេះកែខ្លួនឲ្យត្រឹមត្រូវ។

ប៉ុស្តិ៍ទូរទស្សន៍ Voice TV គឺជាកម្មសិទ្ធិរបស់​កូនៗពីរនាក់របស់​​លោក ថាក់ស៊ីន ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង​នៅ​ឆ្នាំ២០០៦ ហើយកំពុងរស់នៅឯ​ក្រៅប្រទេសដោយការនិរទេសខ្លួន ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីរត់គេចការចោទប្រកាន់ពីបទពុករលួយ​ ដែលលោកបានអះអាងថា មានចេតនានយោបាយនៅពីខាងក្រោយ។

ប៉ុស្តិ៍ទូរទស្សន៍ខាងលើកន្លងមកក៏ធ្លាប់ត្រូវបានបិទ០២ដងមកហើយផងដែរ ដោយលើកទីមួយនៅពីរថ្ងៃមុនរដ្ឋប្រហារយោធា​ឆ្នាំ២០១៤ ដែលបានធ្វើឲ្យ​ប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ​ដែលបច្ចុប្បន្ន​កំពុងស្ថិតនៅឯ​ក្រៅប្រទេសថៃដូចគ្នា ជ្រុះ​ចេញ​ពី​កៅអី​នាយក​រដ្ឋមន្រ្តី ហើយមួយលើកទៀតនៅឆ្នាំ២០១៧។

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23 នាក់
ម្សិលមិញ :
228 នាក់
សប្តាហ៍នេះ :
1094 នាក់
ខែនេះ :
5368 នាក់
3 ខែនេះ :
22941 នាក់
សរុប :
93514 នាក់