ថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
បោះឆ្នោតនៅថៃ លោកស្រី Pinit Ngarmpring ភេទទី៣ឈរជាបក្ខភាពនាយករដ្នមន្ត្រី
Fri,15 February 2019 (Time 05:12 PM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktvonline (ចំនួនអ្នកអាន: 291នាក់)

បាងកក ៖ លោកស្រី Pinit Ngarmpring ដែល​គាត់​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយ និង​ជា​អ្នក​ផ្សព្វផ្សាយ​កីឡាករ​ម្នាក់ ក្នុង​វិស័យ​បាល់ទាត់​នៅ​ប្រទេស​ថៃ ដែលជា​ភេទ​ទី​៣​ត្រូវបាន​គណបក្ស Mahachon នៅ​ថៃ​ជ្រើសរើស​ជា​បេក្ខភាព​ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​នាយករដ្ឋមន្ត្រី ដែល​គ្រោង​ធ្វើឡើង​នៅ​ខែក្រោយ​។​ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត bangkokpost​។​
លោកស្រី Ngarmpring វ័យ​៥២​ឆ្នាំ​គឺជា​បេក្ខភាព​ម្នាក់​ក្នុង​បេក្ខភាព​៣​នាក់​ដែល​ត្រូវបាន​លើកឡើង​ដោយ​គណបក្សនយោបាយ Mahachon សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៤​ខែមីនា ឆ្នាំ​២០១៩​ខាងមុខ​។​
​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ នៅ​តំបន់​រក​ស៊ី​ផ្លូវ​ភេទ​របស់​ភេទ​ទី៣ នា​ក្រុង​បាងកក​ក្នុង​សប្ដាហ៍​នេះ លោកស្រី​បាន​ថ្លែងថា លោកស្រី​នឹងចូលរួម​លើកកម្ពស់​ក្រុម​ភេទ​ទី​៣ នៅក្នុង​ផ្នែក​នយោបាយ និង​លើកស្ទួយ​សមភាព​របស់​ភេទ​ទី​៣ ក្នុងសង្គម​ថៃ​។​លោកស្រី​បាន​បន្តថា មនុស្ស​ងាយ​រងគ្រោះ​ឬ​អ្នក​ដែល​ត្រូវគេ​កេងប្រវ័ញ្ច​ជាច្រើន ហើយ​វា​ពិតជា​អ្វី​ដែល​គណបក្ស Mahachon ចង់​ធ្វើជា​តំណាង​ហើយ លោកស្រី​ចង់​ស្តាប់​ការ​ទុក្ខលំបាក​របស់គេ​។​

​គណបក្ស Mahachon Party ចំនួន ២០០​កៅអី ក្នុងចំណោម ៥០០​កៅអី​ក្នុង​រដ្ឋសភា​ថៃ ហើយ​ក្នុងនោះ​បេក្ខភាព​ប្រហែល​២០ នាក់​ជា​ភេទ​ទី​៣​ដូចគ្នា​។

​ក្នុងនាម​ជា​បេក្ខជន​លំដាប់​ទី​២​របស់​គណបក្ស Mahachon សម្រាប់​នាយករដ្ឋមន្ត្រី លោកស្រី​ត្រូវបាន​យល់ឃើញថា​ជា​អ្នកនយោបាយ​តែមួយគត់​ដែល​បាន​តស៊ូ​ដើម្បី​សេរីភាព​។ លោកស្រី​បាន​និយាយថា​ទោះបីជា​លោកស្រី​មិន​សម្រេច​គោលដៅ​របស់​លោកស្រី​ក្នុងការ​ក្លាយជា​នាយករដ្ឋមន្ត្រី​ក៏ដោយ​ព្រោះ​ខ្ញុំ​គឺជា​មនុស្ស​ដំបូង​គេ​ដែល​ហ៊ាន​លះបង់​គ្រប់គ្រាន់​ដើម្បី​ប្រកាសថា យើង​អាចធ្វើ​វា​បាន​!” ។​”​យើង​មិន​និយាយថា​យើង​ប្រសើរ​ជាង​បុរស​ឬ​ស្រី​នោះទេ​” “​យើង​គ្រាន់តែ​ចង់​និយាយថា​យើង​មាន​សិទ្ធិ​ស្មើគ្នា​។​

​សូមជម្រាបថា លោកស្រី Pinit Ngarmpring បាន​កែ​ភេទ​កាលពី ៣​ឆ្នាំមុន​។ មុននេះ លោក​ជា​ឪពុក​របស់​កូន ២​នាក់ និង​បាន​បង្កើត​សមាគម​អ្នកគាំទ្រ​កីឡាបាល់ទាត់​មួយ ដែលមាន​ភាពល្បីល្បាញ ក្នុង​វិស័យ​បាល់ទាត់​ថៃ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
228 នាក់
សប្តាហ៍នេះ :
1097 នាក់
ខែនេះ :
5371 នាក់
3 ខែនេះ :
22944 នាក់
សរុប :
93517 នាក់