ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...?
Mon,18 March 2019 (Time 05:45 PM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktv online (ចំនួនអ្នកអាន: 251នាក់)

ខេត្តកំពត ÷ ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុក កំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថាឈ្មួញធំៗ មួយចំនួន បានសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដោយសារ មានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីគយប្រចាំច្រកនេះ ។ ប្រភព ÷ បានឲ្យដឹងទៀតថាលោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក និង បក្ខពួក គឺជាអ្នកឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញ ខុសច្បាប់ កាន់តែ ច្រើនឡើងៗ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ ។ ការដែលលោក យី ថុល ប្រធានការិយាល័យគយច្រកព្រែកចាក និង បក្ខពួក ហ៊ានធ្វើអ្វីៗស្រេចតែ អំពើ ចិត្ត របស់ខ្លួន គឺដោយសារមានការ ឃុបឃិត បើកដៃ ពី សំណាក់លោកហេង សំបូរ មេគយខេត្តកំពត ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយ  ។

តាមការអះអាងរបស់ក្រុមឈ្មួញ និង ក្រុមអាជីវករ តូចតាច ដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិព្រែកចាកបានឲ្យដឹងថាមួយរយៈ ចុងក្រោយ នេះលោក យី ថុល មេគយច្រកព្រែកចាក និង បក្ខពួក គាបយកលុយ លើ តុ ក្រោម តុ ពី ពួកឈ្មួញកាន់តែច្រើនឡើងៗ ដោយគ្មានញញើតអ្វីទាំងអស់ ។ ផ្ទុយទៅវិញលោក យី ថុល និងបក្ខពួក ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និង ទំនិញ ខុសច្បាប់ កាន់តែច្រើនឡើងៗ សូម្បីតែ គ្រឿង សមុទ្រ ដូចជា មឹក បង្គា ដែលមានលាយសារធាតុគីមីរក្សាគុណភាព ក៏ លោក យី ថុល និង បក្ខពួកឃុបឃិត គ្នា បើកដៃ ឲ្យឈ្មួញនាំចូលយ៉ាងអនាធិបតេយ្យ ផងដែរ ។ ដូច្នេះហើយទើបរឿងអាស្រូវ ពុករលួយរបស់លោក យី ថុល ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ ព្រោះលោក យី ថុល និង បក្ខពួក គាបសង្កត់ធ្វើបាបក្រុមឈ្មួញ និង ក្រុមអាជីវករតូចតាច យ៉ាងកំរោល ហើយ ពួកគេបែរជាឃុបឃិត ឲ្យ ឈ្មួញធំៗ នាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់យ៉ាងគំហុក ។

 

ប្រភព ÷ ដែលស្និទ្ធនឹង លោក យី ថុល បានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិត បើកដៃពីសំណាក់លោកហេង សំបូរ ដែលជា មេគយខេត្តកំពតទេនោះ គឺ លោក យី ថុល មេ គយច្រកព្រែកចាក ព្រមទាំងបក្ខពួកមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ដូចសព្វថ្ងៃ នេះឡើយ ។ដូច្នេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេព្រោះបច្ចុប្បន្ន មានសេចក្ដីរាយការណ៍ ថាទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកព្រែកចាកបង់ពន្ធត្រឹម ៣០% ភាគរយ ទៅ ៤០% ភាគរយក្រៅពីនេះគឺឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក យី ថុល យ៉ាងសុខស្រួល ។ ក្នុងនោះឈ្មួញនាំចូលទំនិញខុសច្បាប់ ក៏ដូចជា គ្រឿង សមុទ្រ មឹក បង្គា មាន លាយសារធាតុគីមីបំផ្លាញសុខភាពពលរដ្ឋខ្មែរត្រូវបានគេដឹងថា ជាប្រភព ÷ ចំណូលដ៏ធំរបស់លោក យី ថុល និង បក្ខពួក ។ អាចនិយាយបានថាលោក យី ថុល យកបទពិសោធន៍នៃអំពើពុករលួយកាលនៅ ធ្វើជាប្រធានការិយាល័យ គយច្រក ៤០០ ស្រុកសំឡូតខេត្តបាត់ដំបង មកអនុវត្តន៍នៅច្រកព្រែកចាកតាមអំពើចិត្តរបស់ខ្លួន ៕ព័ត៌មានបឋម (នៅមានភាគតទៀត)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
80 នាក់
ម្សិលមិញ :
101 នាក់
សប្តាហ៍នេះ :
814 នាក់
ខែនេះ :
4996 នាក់
3 ខែនេះ :
17134 នាក់
សរុប :
97272 នាក់