ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
លោក ខឹម ចិត្រា មេប៉ុស្តិច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពុករលួយនៅតែពុករលួយ មិនអាចបិទបាំងបានឡេីយជាមួយបក្ខពួករបស់គាត់
Sun,09 June 2019 (Time 11:12 AM)
ដោយ ៖ ចាងហ្វាងការផ្សាយ (ចំនួនអ្នកអាន: 177នាក់)

ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ឯក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ក្រោយពីត្រូវត្មោងឯកឧត្តម គៀត ចន្ទ័ថារិទ្ធី ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ម្ដងរួចមក គេសង្កេតសកម្មភាពរបស់លោក ហាក់ស្ងប់ស្ងាត់ ប៉ុន្តែអំពើរពុករលួយនៅតែរក្សាដ៏ដែល ជាពិសេស
ការផ្ដល់លិខិតរដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋ សម្រាប់ចេញចូល តាមច្រកទ្វារព្រំដែនមួយនេះ យកថ្លៃហួសប្រមាណ គឺអ្វីដែលពួកគាត់(ប្រជាពលរដ្ឋ)ថាជាអំពើពុករលួយ និងសុំឲ្យចាត់វិធានការបន្ទាន់ ឲ្យស្របតាមប្រសាសន៍ របស់សម្ដេចនាយករដ្ឋមន្ត្រី ស្របទៅតាមអភិក្រមទាំង5 ។
គួរំលឹកថាៈ កន្លងទៅ ពលរដ្ឋបានផ្ទុះការរិះគន់ តាមបណ្ដាញសង្គម នឹងប្រពន្ធ័ផ្សព្វផ្សាយក្នុងស្រុកជាច្រើន ធ្វើការចុះផ្សាយជាបន្តបន្ទាប់ ជុំវិញអំពើពុករលួយ របស់មន្ត្រីប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងការយកលុយច្រើនហួសប្រមាណ ដោយពលរដ្ឋ ក៏ដូចជាប្រពន្ធ័ផ្សព្វផ្សបាយ បង្ហោះសកម្មភាពទាំងនោះ តាមបណ្តាញសង្គម ដើម្បីស្វែងរកការអន្តរាគមន៍ ពីថ្នាក់ដឹកនាំ។
ការបង្ហោះខ្លឹមសារខុសគ្នា ប៉ុន្តែក្នុងន័យតែមួយ លើកឡើងករណី យកលុយច្រើនហួសហេតុ ក្នុងការបំពេញបែបបទ ចេញ-ចូលប្រទេស ការយកលុយច្រើនដល់ទៅ២០០ដល់៣០០បាត ដែលច្បាប់មិនបានកំណត់ឲ្យយក បែបនេះហើយ ទើបមន្ត្រីទាំងនោះ មានបានឆាប់រហ័ស ប្រើរថយន្តទំបើបៗ សុទ្ធតែ៥៧០។
ក្រៅពីពុករលួយតាមរយះ ការបំពេញបែបបទឯកសារផ្សេងៗ លោក ខឹម ចិត្រា នៅបានបើកដៃឲ្យមន្រ្តីក្រោមបង្គាប់ បង្កើតមុខរបរបន្ថែមមួយចំនួន ដូចបានរៀបរាប់ខាងក្រោម៖
១/បើកដៃឲ្យលោកអនុសេនីយ៍ឯក ម៉ៅ ម៉យ ផ្ដាច់មុខផ្ដាច់ ខាងជម្រិតយកលុយ ពីកម្មករអូសរទេះ ដឹកទំនិញចូលពីទឹកដីថៃ។
២/ផ្ដាច់មុខឲ្យលោកវរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្ត៍ យកលុយខែពីក្រុមម៉ូតូកង់៣ ក្នុងម្នាក់៦០០បាត នឹងក្នុងមួយថ្ងៃ២០បាតបន្ថែម នឹងយកលុយ ពីអ្នកលក់ទំនិញតាមរទេះរុញ ក្នុងមួយខែៗ ចាប់ពី១,៥០០បាត ២,០០០បាត រហូតដល់៦,០០០បាត ចំពោះអ្នកមិនបង់លុយ គឺដាច់ខាតដេញចេញមិនឲ្យចត។
៣/យកលុយពីក្រុមរត់ម៉ូតូឌុប ម្នាក់ចាប់ពី៣០០បាត ទៅ៨០០បាត ក្នុងមួយខែ នឹងតម្រូវឲ្យអ្នករត់ម៉ូតូឌុបទាំងនោះ ទិញអាវកាក់១ ក្នុងតម្លៃជាង១,០០០បាតទៀត ។ធ្វើបាបខ្មែរគ្នាឯងហើយ នៅមិនគ្រប់គ្រាន់ទៀត ថែមទាំងបបួល ប៉ូលិសអន្តោប្រវេសន៍ថៃ
មកគាបសង្កត់ យកលុយពីប្រជាពលរដ្ឋខ្មែរ ដោយមិនចាំមានឯកសារឆ្លងដែន ចូលប្រទេសថៃបាន តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ក្នុងម្នាក់ៗពី៨០០ទៅ៩០០បាត តាមរូបភាពប្រើប្រាស់ជនជាតិខ្មែរ ធ្វើជាមេខ្យល់នាំមនុស្សចូលទឹកដីថៃ នឹងចេញពីថៃមកខ្មែរ និយាយរួមចេញក៏ត្រូវ ចូលក៏ត្រូវ(ទ្រូប្រើស២)។
៤/ប៉ុស្ត៍នៅរង្វង់មូលមានច្រើនស្ថាបន័ សម្រាប់ទារលុយ ពីម្ចាស់ទំនិញគ្រប់ប្រភេទ ដែលដឹកចូលទៅលក់ នៅផ្សាររោងគ្លឿ ប្រទេសថៃ ។
សូមបញ្ជាក់ថា នូវរៀងរាល់ឆ្នាំ មិនថាបុណ្យចូលឆ្នាំខ្មែរ ឬក៏រដូវបុណ្យភ្ជំបិណ្ណ បងប្អូនពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ ពួកគាត់តែងតែបានច្បាប់ឈប់សម្រាក ដែលធ្វើដំណើរចូល តាមច្រកទ្វារអន្ថរជាតប៉ោយប៉ែត ត្រូវបានមន្រ្តីនគបាលច្រកខាងលើ ជម្រិតទារលុយថ្លៃសេវា បំពេញបែបបទចូលប្រទេស ក្នុងម្នាក់ៗចំនួន២០០បាត ឬអាចច្រើនជាងនេះ តើចូលឆ្នាំៗនេះ មន្រ្តីនគបាលច្រកទ្វារប៉ោយប៉ែត នៅបន្តយកលុយពីពលករខ្មែរ ក្នុងម្នាក់ៗ២០០បាតទៀតឬងត់? ខណះដែលរាជរដ្ឋាភិបាលថៃ គេអនុគ្រោះ មិនគិតថ្លៃ រក្សាសិទ្ធទិដ្ឋាការដល់ពលករខ្មែរ ក្នុងឪកាសចូលឆ្នាំថ្មីខាងមុខនេះ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃសុក្រសប្ដាហ៍មុន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រើប្រាស់អភិក្រមទាំង ៥ ចំណុច យ៉ាងម៉ឺងម៉ាត់សាជាថ្មី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ចំពោះអាណត្តិនេះ គឺត្រូវតែមានការកែទម្រង់ ស៊ីជម្រៅបំផុត ដើម្បីបម្រើផលប្រយោជន៍ ដល់ម្ចាស់ឆ្នោតពិតប្រាកដ។
លោកបញ្ជាក់ថា៖ «ទោះជាមន្ត្រីមានឋានៈប៉ុនណា បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយក៏ដោយ ឲ្យតែបំពានប្រយោជន៍ប្រជាជន គឺសម្តេចត្រូវតែអនុវត្ត តាមអភិក្រមនេះ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយសេចក្តីទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់»។
ក្រោយការប្រកាសទាំងនេះ គេសង្កេតឃើញមានមន្ត្រី រដ្ឋាភិបាលជាច្រើនរូប ត្រូវបានដកតំណែង និងខ្លះទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេត៕

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
101 នាក់
សប្តាហ៍នេះ :
825 នាក់
ខែនេះ :
5007 នាក់
3 ខែនេះ :
17145 នាក់
សរុប :
97283 នាក់