ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
ក្រុមហ៊ុន អុីណារីតា ឌីវេឡុបមិន មិនមែនជាក្រុមហ៊ុន ធនាគា ឬ មេក្រូហិរញ្ញវត្ថុនោះទេ គឺក្រុមហ៊ុនមួយនេះវិនិយោគ ទៅលេីអចនៈទ្រព្យ
Fri,12 July 2019 (Time 12:42 AM)
ដោយ ៖ អគ្គនាយកការផ្សាយ (ចំនួនអ្នកអាន: 84នាក់)

ចេញផ្សាយដោយគេហទំពរ័ CNTVonline ក្រុមហ៊ុន អីុណារីតា ឌីវេឡបមិន(Enarita Development) ជាក្រុមហ៊ុនមួយដែលមានអាជ្ញាបណ្ណ័ស្របច្បាប់ចេញដោយក្រសួងពាណិជ្ជកម្ម ត្រឹមត្រូវពិតប្រាកដ .........! ក្រុមហ៊ុននេះវិនិយោគទៅលេីវិស័យ អចនៈទ្រព្យ ។
ក្រុមហ៊ុន អីុណារីតា ឌីវេឡុបមិន មិនមែនជាក្រុមហ៊ុន ធនាគា ឬ ក្រុមហ៊ុនមេក្រូហិរញ្ញវត្ថុអ្វីនោះទេសូមបងប្អូនអថិតិជនទាំងអស់ជ្រាបជាព័ត៌មាន ........!ដោយមួយរយៈពេលថ្មីៗនេះក្រុមហ៊ុន អីុណារីតា មានបញ្ហាជាប់គាំងខ្លះៗផ្នែកហិរញ្ញវត្ថុ ធ្វេីឲ្យក្រុមហ៊ុនយុឺតយ៉ាវបន្តិចក្នុងការដោះស្រាយកញ្ចប់ថវិកា ជូនបងប្អូនជាអថិតិជន ។
ប៉ុន្តែទោះម្បីមានផ្នែកខ្លះយុឺតយ៉ាវក៏ពិតមែន លោកអគ្គនាយក ក្រុមហ៊ុន អីុណារីតា នៅតែបន្តដោះស្រាយជូនបងប្អូនយេីងឲ្យបានគ្រប់ៗគ្នាយោងទៅតាមគោលការណ៍របស់ក្រុមហ៊ុន អីុណារីតា។
ដោយសារមានបញ្ហាប្រឈមខ្លះៗ ក៏មានជនឆ្លៀតឱកាសមួយចំនួនតូចបង្ខូច កិត្តិយស និង កេរ្តិ៍ឈ្មោះ របស់ក្រុមហ៊ុន អីុណារីតា។
លោកអគ្គនាយក ក្រុមហ៊ុន អីុណារីតា លោកបានប្រាប់ ដល់អង្គភាព សុីអិន ធីវីអនឡាញ(CNTVonline) យេីងថា : ក្រុមហ៊ុន អីុណារីតា បានកេីតឡេីងដោយសេចក្តីស្រឡាញ់រហូតមានមកដល់សព្វថ្ងៃនេះក៏ដោយសារបងប្អូនយេីងទាំងអស់គ្នា ទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ ។ បានមកវិនិយោគជាមួយក្រុមហ៊ុនយេីង ដោយសារមានបញ្ហាផ្នែកហិរញ្ញវត្ថុខ្លះៗបានធ្វេីឲ្យជនឆ្លៀតឱកាសមួយចំនួនកេងយកចំណេញពីក្រុមហ៊ុន អីុណារីតា ។ លោកអគ្គនាយក បានបញ្ជាក់ថា ÷
ទី១ / ដោយសារក្រុមហ៊ុនមួយទៀតដែលអថិតិជនមួយចំនួនបានទៅវិនិយោគក្រុមហ៊ុនគ្មានច្បាប់នោះ ស្រាប់តែអកុសល់បានដួលរលំ មេក្រុមហ៊ុននោះរត់បាត់គ្មានអ្នកទទួលខុសត្រូវ ដូច្នោះធ្វេីឲ្យបងប្អូនជាអថិតិជនទទួលរងនូវការខាតបង់ថវិកាជាច្រេីនសន្ធឹកសន្ធាប អថិតិជនខ្លះក៏មករករឿងក្រុមហ៊ុន អីុណារីតា គ្រប់រូបភាព ។ល។
ទី២ / ជនឆ្លៀតឱកាសនោះបានដេីរប្រមូលលុយពីបងប្អូនថាយកមកវិនិយោគជាមួយក្រុមហ៊ុន អីុណារីតា ប៉ុន្តែជននោះមិនបានយកលុយបងប្អូនមកវិនិយោគជាមួយក្រុមហ៊ុន អីុណារីតា ទេបែរជាយកលុយនោះទៅវិនិយោគជាមួយក្រុមហ៊ុនផ្សេងទៀត តែអកុសល់ក្រុមហ៊ុននោះត្រូវដួលរលំ។
ទី៣ / ជនឆ្លៀតឱកាសនោះមិនបានយកលុយពីបងប្អូនមកវិនិយោគជាមួយក្រុមហ៊ុន អីុណារីតាទេ បែរជាយកលុយនោះដាក់ក្នុងហោប៉ៅរបស់ខ្លួនទៅវិញ រួចជននោះនិយាយថា ក្រុមហ៊ុនអីុណារីតា មិនទាន់បេីកលុយឲ្យទេ សូមរងចាំក្រុមហ៊ុនអីុណារីតា ធ្វេីការដោះស្រាយជូនដោយសារក្រុមហ៊ុនមានការជាប់គាំងជាមួយធនាគា។
ដូចជាមានបងប្អូនមួយចំនួននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានជនឆ្លៀតឱកាសប្រមូលលុយបងប្អូនថា យកមកវិនិយោគជាមួយក្រុមហ៊ុន អីុណារីតា លទ្ធិផលគឺយកលុយនោះដាក់ក្នុងហោប៉ៅរបស់ខ្លួននិងបក្ខពួកក្រុមនោះ ។
រហូតមានការប្តឹងទៅសម្ថកិច្ច និង អ្នកសារព័ត៌មានមួយចំនួនបានចេញផ្សាយខុសពីការពិតថា ក្រុមហ៊ុន អីុណារីតា បោកលុយបងប្អូនឪឡូវរត់ទៅក្រៅប្រទេសបាត់ហេីយ ។ ប្រសិនបេីបងប្អូនសារព័ត៌មានយេីងមុននឹងចេញផ្សាយ សូមមេត្តាទូរសព្ទ័មកខាងរដ្នបាលក្រុមហ៊ុនអីុណារីតា សិនដេីម្បីឲ្យក្រុមហ៊ុនធ្វេីការស្រាយបំភ្លឺឲ្យបានដឹងសាច់រឿង.....
ខាងក្រុមហ៊ុន អីណារីតា នៅតែធ្វេីការរាល់ថ្ងៃពី ថ្ងៃចន្ទ័ដល់ថ្ងៃសៅរ៍....។
លោកអគ្គនាយក បញ្ជាក់ទៀតថា÷
រាល់បងប្អូនដែលជាអថិតិជន របស់ក្រុមហ៊ុន អីុណារីតា ឌីវេឡបមិន ត្រូវតែមានឯកសារគ្រប់គ្រាន់ដោយក្រុមហ៊ុនចេញឲ្យ ខាងក្រុមហ៊ុនធ្វេីការដោះស្រាយជូនបងប្អូនទៅតាមគោលការណ៍របស់ក្រុមហ៊ុន អីុណារីតា ឌីវេឡបមិន ។
លោកអគ្គនាយក បន្ថែមទៀតថា÷ ក្រុមហ៊ុន អីុណារីតា ឌីវេឡបមិន មិនមែនជាក្រុមហ៊ុនធនាគា ឬក្រុមហ៊ុនមេក្រូហិរញ្ញវត្ថុអី្វនោះទេ គឺលោកអគ្គនាយក ឈររឹងមាំដដែរ មិនទៅណា ទោះម្បីកាលៈទេសៈយ៉ាងណាក៏ដោយគឺនៅជាមួយបងប្អូន អីុណារីតាយេីង គឺខ្ញុំឈរនៅលេីទឹកដីសុវណ្ណភូមិ ទោះម្បីខ្ញុំស្លាប់ក៏ស្លាប់ នៅក្នុងទឹកដីសុវណ្ណភូមិយេីងដែរ ។
ចាងហ្វាងការផ្សាយ រត្ន័ ភារុណ កាលរិយាល័យនិពន្ធ 076 8006666 / 071 7259999 សូមអរគុណ

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
101 នាក់
សប្តាហ៍នេះ :
819 នាក់
ខែនេះ :
5001 នាក់
3 ខែនេះ :
17139 នាក់
សរុប :
97277 នាក់