ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០៥០
ស្ថាននីយ៍ទូរទស្សន៍ មរតកខ្មែរ ធីវីអនឡាញ / Tel: 089 867 317 - 088 417 8517 - 015 883 917 / Telegram: 097 54 54 093
មេគយខេត្តបាត់ដំបង​ លោក យូ ហេង អនុញ្ញាតឲ្យកាកសំណល់ឆ្លង ពីប្រទេសវៀតណាម ទៅប្រទេសថៃ ក្នុងមួយថ្ងៃៗ មិនតិចជាង៥០សិបឡាន
Sun,28 July 2019 (Time 06:53 PM)
ដោយ ៖ អគ្គនាយកទូរទស្សន៍mdktv online (ចំនួនអ្នកអាន: 131នាក់)

ខេត្តបាត់ដំបង៖ ទូទាំង២៥រាជធានី-ខេត្ត មានតែច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង១គត់ ដែលមានទីផ្សារនាំចេញកាកសំណល់(សំបកកំប៉ុងគ្រីប)ឆ្លងទៅប្រទេសថៃ ដោយសារប្រទេសឌូប៉ៃ ជាប្រទេសបញ្ជាទិញកាកសំណល់សំបកកំប៉ុងនេះ យកទៅកែច្នៃធ្វើជាដែកអុីណុក ខណៈប្រទេសជឿនលឿនខាងលើនេះ មានរោងចក្រផលិតកែច្នៃកាកសំណល់ដ៏ធំ សម្រាប់បន្តនាំចេញទៅប្រទេសជាច្រើនលើសកលលោក ។ 
 
លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង បានចំណូលពីបទល្មើសនេះយ៉ាងច្រើនក្នុង១ថ្ងៃតាមរយៈមេគយច្រកអូរអន្លក់ ជាអ្នកចាត់ចែងកញ្ចប់ ដែលគេទម្លាយថា៖ ក្នុងរថយន្តដឹកកាកសំណល់១គ្រឿងត្រូវបង់អោយខាងគយតិចបំផុតចាប់ពី៣០០ដុល្លារ ដល់៥០០ដុល្លារ ហើយក្នុង១ថ្ងៃមិនតិចជាង៥០រថយន្តនោះឡើយ។តាមធម្មតាក្នុង១រថយន្តគេផ្ទុកតែ២៧តោន ទៅ៣០តោន ដោយសារខ្លាចមានបញ្ហាខាងស្ថានីយ៍ថ្លឹងរថយន្តតាមដងផ្លូវជាតិរករឿង ។ ដល់ពេលខាងឈ្មួញគេត្រូវគ្នាជាមួយខាងជញ្ជីង រថយន្តនីមួយៗផ្ទុកចាប់ពី៤៥តោន ទៅ៥០តោន ដែលបង្ហាញពីការព្រួយបារម្ភផ្លូវជាតិ ងាយប្រឈមនឹងបញ្ហាស្រុត ប្រេះ ស្រាំ ខូចដោយសារផ្ទុកលើសទំងន់នេះ។
 
ការដឹកកាកសំណល់ទៅប្រទេសថៃតាមច្រកអូរអន្លក់នេះ ដោយសារគេបន្លំនិងអេតចាយមានជា៖ ដែក សំបកកំប៉ុង ក្រដាស ដែលប្រមូលទិញក្នុងស្រុក និងដឹកចេញពីដេប៉ូស្របច្បាប់នៅស្រុកខ្មែរ តែធាតុពិតសុទ្ធតែកាកសំណល់(សំបកកំប៉ុងគ្រីប) ដែលលួចនាំចូលពីប្រទេសវៀតណាម តាមច្រកតំបន់ ច្រកទ្វេរភាគី ច្រករបៀង ពីខេត្តតាកែវ ខេត្តក្រចេះ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង។ល។ រត់ការតម្រង់ឆ្លងទៅប្រទេសថៃតាមច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយសារមេច្រក និងមេសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ប្រឹងប្រមូលនិងបទល្មើសនេះ ទាំងបំពានចំពោះការរឹតបន្តឹងរបស់រដ្ឋាភិបាល និងលិខិតលេខ ១៥៥៨/១៨ អ.គ.រ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ របស់ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះហត្ថលេខាដោយ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក អគ្គនាយដ្ឋានគយ 
និងរដ្ឋាករកម្ពុជា ។
 
សូមបញ្ជាក់ថា៖ អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជម្រាបមក លោក លោកស្រី ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ មានវិធានការ ការពង្រឹង ការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលកាកសំណល់ ប្លាស្ទិក និងកាកសំណល់ផ្សេងៗគ្រប់ប្រភេទ យោងតាមចំណារដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ លើលិខិតលេខ១៤០៨ សហវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ ៣៦ អនក្រ បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងកាកសំណល់រឹង និងលិខិតលេខ ៣៨០ អគរ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
 
លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ហ៊ានប្រព្រឹត្តអំពើពុករលួយនេះជាលក្ខណៈចំហរ ខណៈសមត្ថកិច្ច ជំនាញខ្លះក្តោបកិច្ចការនេះមិនជុំ ក៏បន្លំទាញប្រយោជន៍ពីឈ្មួញដឹកកាកសំណល់ជាមួយខាងជំនាញបរិស្ថានដោយស្ងាត់ស្ងៀមនិងបានចំណូលពុករលួយច្រើនរាប់មុឺន រាប់សែនដុល្លារក្នុង១ខែ។ប្រភេទកាកសំណល់នេះមានតែឈ្មួញវៀតណាមទេ ដែលដឹងពីទីផ្សារនៅប្រទេសថៃ និងមានក្រុមហ៊ុនជាដៃគូចាំទទួលទិញ ធ្វើយ៉ាងណាអោយតែនាំពីវៀតណាមឆ្លងកាត់កម្ពុជា ចូលដល់ទឹកដីថៃ បានតំលៃក្នុង១តោន១០០០ដុល្លារ ឬលើសពីនេះ ប៉ុន្តែឈ្មួញវៀតណាមបានជួលអោយឈ្មួញខាងកម្ពុជារត់ការដឹក ចំណាយលើសមត្ថកិច្ច អាជ្ញាធរ ជំនាញក្នុងទឹកដីខ្មែរ ចាប់ពីមាត់ច្រកតាមព្រំដែនវៀតណាម-កម្ពុជា ដល់ច្រកអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ចូលដល់ថៃ គឺវៀតណាមហ៊ានអោយតំលៃ ១រថយន្តចាប់ពី២៧០០ដុល្លារ ដល់៣០០០ដុល្លារ តាមរយៈការចចារផ្ទុកត្រឹម ២៧តោន ទៅ៣០តោន។ ផ្ទុយទៅវិញខាងឈ្មួញខ្មែរធានារត់ការដឹកផ្ទុកដល់ ៤៥តោន ដល់៥០តោន ដើម្បីយកសេវាបន្ថែមមករត់ការជាមួយខាងគយច្រកអូរអន្លក់ មេគយសាខាខេត្តបាត់ដំបង គយចល័តតាមខេត្ត និងគយចល័តតាមតំបន់ របស់នាយកដ្ឋាន បង្ការ បង្ក្រាបបទល្មើស នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។
 
ជុំវិញបញ្ហានេះខាងក្រសួងបរិស្ថានក៏មិនចេញអាជ្ញាបណ្ណ ខាងអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏មិនអនុញ្ញាត តែខាងគយលោតឆ័ត្រយកលុយពីដឹកបទល្មើសកាកសំណល់នេះដ៏គឃ្លើនបំផុត គេកំពុងរង់ចាំមើល តើលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា មានវិធានការទប់ស្កាត់ដែរឬទេ ប្រសិនមិនបាទទួលផល..ខណៈមានមន្ត្រីគយរបស់គាត់តែម្តងនៅច្រកបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអ្នកចេញមុខរត់ការអោយឈ្មួញវៀត ក្នុងនោះប្រធានច្រកឈ្មោះសារឿន ជាអ្នកបើកច្រក ហើយអនុប្រធាន ឈ្មោះរិទ្ធ ជាអ្នករត់ការអោយឈ្មួញវៀតណាម។

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីទៀតហេីយលោកសក្ក័៤ប៉េអឹម ត្រូវជាកូនប្រុសលោកមេប៉េអឹម ខេត្តក្រចេះ ខ្លួនជាមន្ត្រីអាវុធហត្ថដេីរវ៉ៃប្រជាពលរដ្នស្លូតត្រង់ និងដកកាំភ្លេីងភ្ជុងទៀត ពិតជាចរិកអន់មែន (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីឃាតកម្ម៧ឆ្នាំមុន ទៅលេីអ្នកកាសែតឈ្មោះ ហង្ស សេរីឧត្តម តេីមានពន្លឺយុត្តិធម៌ទេ..? តេីលោក គឹម រស្មី មានការពាក់ពន្ធ័ក្នុងករណីឃាតកម្មនេះដែរឬទេ..? (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក យី ថុល កំពុងធ្វេីឲ្យតម្លៃខ្លួនរបស់គាត់ល្បីរន្ទេី ខាងប្រព្រឹត្តអំពេីពុករលួយយ៉ាងពេញបន្ទុក និង បក្ខពួក ...? (អគ្គនាយកទូរទស្សន៍mdktv online)

ព័ត៌មានគួរចាប់អារម្មណ៍

ឃើញទុក្ខលំបាកប្រជាជន អភិបាលខេត្តព្រះវិហារ និងសមាគមដានីញ៉ែល ក្រុមការងារជាមួយសប្បុរសជនចុះចែកអំណោយជូនសហគមក្រីក្រ (អគ្គនាយកទូរទស្សន៍mdktvonline)

ព័ត៌មានគួរចាប់អារម្មណ៍

ទីតាំង អីនធឺណេត បង្កល្បែងសុីសងយុីហោ(K99-Cate)ប្រហែលជាមានខ្នងបង្អែកធំទេីបមិនហ៊ានបង្ក្រាប ឬ មួយជាឆ្នាំងបាយរបស់អស់លោកខណ្ឌដូនពេញ...? (អគ្គនាយកទូរទស្សន៍mdktv online)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7 នាក់
ម្សិលមិញ :
43 នាក់
សប្តាហ៍នេះ :
720 នាក់
ខែនេះ :
4272 នាក់
3 ខែនេះ :
15073 នាក់
សរុប :
101949 នាក់